ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​ដំឡៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​កូន​ប្រុស​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​តម្លៃ​ដូច​ជា​មាស នោះ​បាន​រាប់​ដូ​ច​ជា​ភាជនៈ​ដី​ទៅ​វិញ ដែល​ជា​ស្នា​ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់ គឺ​មាន​តម្លៃ​ដូច​មាស។ ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា ក្អម​ដី​ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់ គឺ​មាន​តម្លៃ​ដូច​មាស។ ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា ក្អម​ដី​ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

សូមមើលជំពូក



បរិទេវ 4:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទ្រង់​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ ទាល់​តែ​រក​បំណែក​ណា​មួយ​ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។


ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សំរាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​ក្អម​ធ្វើ​ដោយ​ដី ពី​ជាង​ស្មូន​មក រួច​នាំ​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន នឹង​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ


ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជន‌ជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត


ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ


ទាំង​ពួក​ជំទង់ នឹង​ពួក​ចាស់ៗ​សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ នឹង​ពួក​កំឡោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ទ្រង់​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់ ទ្រង់​បាន​កាប់​សំឡាប់​គេ ឥត​ប្រណី​ឡើយ


ឯ​ពួក​ចៅហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ


អ៊ីស្រាអែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មានទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ


ដ្បិត​អញ​បាន​ដំឡើង​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រា‌អិម​នៅ​ធ្នូ អញ​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ អញ​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​ឯង ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រេក ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ


យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​ដ៏​លើស‌លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ


នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ