Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 នៅក្នុង​ផ្ទះ​ដ៏ធំ មិនមែន​មាន​តែ​ភាជនៈ​មាស និង​ប្រាក់​ប៉ុណ្ណោះទេ គឺ​មាន​ភាជនៈ​ឈើ និង​ដី​ដែរ ខ្លះ​សម្រាប់​ការថ្លៃថ្នូរ រីឯ​ខ្លះទៀត​សម្រាប់​ការមិនថ្លៃថ្នូរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​មួយ​ មិន​មែន​មាន​សុទ្ធ​តែ​ប្រដាប់​ប្រដា​ធ្វើ​អំពី​មាស​ ឬ​ប្រាក់​ប៉ុណ្ណោះ​ទេ​ គឺ​មាន​ប្រដាប់​ប្រដា​ធ្វើ​អំពី​ឈើ​ និង​ដី​ផង​ដែរ​ ប្រដាប់​ប្រដា​ខ្លះ​សម្រាប់​សេចក្តី​ថ្លៃថ្នូរ​ ហើយ​ខ្លះ​ទៀត​សម្រាប់​សេចក្តី​អាប់ឱន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នៅ​ក្នុង​ផ្ទះមួយ​ដ៏​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មានគ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេសៗ ខ្លះ​សម្រាប់ប្រើ​ប្រាស់​ធម្មតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ​ប្រាស់​ជា​ធម្មតា។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 2:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់ ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស នឹង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត


ចំណែក​គ្រឿង​ប្រដាប់​មាស​ប្រាក់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡិម នាំ​មក​ឯ​ក្រុង​បាប៊ីឡូន នោះ​ត្រូវ​ប្រគល់​ទៅ​វិញ ឲ្យ​បាន​យក​ទៅ​ដាក់​នៅ​កន្លែង​ធម្មតា ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ ត្រូវ​ដាក់​ទាំង​អស់​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។


ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាសនា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់


ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​ដំឡៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎


កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច នឹង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក


ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ


ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី


ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។


យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​ដ៏​លើស‌លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ


ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត


នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម