បរិទេវ 3:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ នាំគ្នាជេរប្រមាថយើងខ្ញុំ។ អាល់គីតាប ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ នាំគ្នាជេរប្រមាថយើងខ្ញុំ។ |
ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា ព្រះរបស់គេនៅឯណាឬអី សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់ ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់ នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង ហើយជាទីស្អប់ខ្ពើម នឹងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
ប៉ុន្តែនៅក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែ១ក៏នឹងមិនកំរើកអណ្តាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទ នឹងសាសន៍អ៊ីស្រាអែលផ្សេងអំពីគ្នា
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ