ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 1:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្រ​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។

សូមមើលជំពូក



បរិទេវ 1:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បង​ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ


គឺ​យ៉ាង​នោះ​ដែល​ការ​រង​វេទនា​បាន​ចែក​ដល់​ខ្ញុំ​ទាំង​ខែៗ ហើយ​ខ្ញុំ​ក៏​ប្រកប​ដោយ​សេចក្ដី​នឿយ‌ហត់​រាល់​តែ​យប់


អស់​អ្នក​ដែល​សាប‌ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ


ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូលបង្គំ អើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូលបង្គំ​ជា​ខ្លាំង ហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ ទូលបង្គំ​ផង ពួក​អ្នក​ដែល​បាន​ឃើញ​ទូលបង្គំ​នៅ​ខាង​ក្រៅ នោះ​ក៏​រត់​ចេញ​ពី​មុខ​ទូលបង្គំ​ទៅ


ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ


គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូលបង្គំ​សំរាប់​ជា​អាហារ ហើយ​កាល​ទូលបង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក


អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។


តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សំងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។


កុំ​ឲ្យ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​ឯង​បាន​តប​ថា​ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​នឹង​រត់​ទៅ​តាម​គេ​វិញ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ


អស់​ទាំង​សហាយ​របស់​ឯង​បាន​ភ្លេច​ឯង​ហើយ គេ​មិន​រក​ឯង​ទៀត​ទេ ពី​ព្រោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​សាហាវ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ


ឯ​ឯង កាល​ណា​ឯង​បាន​ត្រូវ​ខូច​បង់​ហើយ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច ទោះ​បើ​ឯង​ស្លៀក‌ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ព្រម​ទាំង​ផាត់​រង្វង់​ភ្នែក​ឯង ដោយ​ថ្នាំ​ផង​ក៏​ដោយ គង់​តែ​ឯង​នឹង​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​ជា​ឥត​ប្រយោជន៍​ទទេ ពួក​សហាយ​របស់​ឯង គេ​ស្អប់​ខ្ពើម​ឯង​ហើយ ក៏​រក​ជីវិត​ឯង​ផង


ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ នឹង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សំរាប់​ចំរើន​កំឡាំង​ខ្លួន។


គេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយ​គេ​សប្បាយ​ចិត្ត ដោយ​ព្រោះ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ឯ​ទ្រង់ៗ​នឹង​ឲ្យ​ថ្ងៃ​ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ


សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ទត​សេចក្ដី​វេទនា​របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ


ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង


នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា នឹង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់


នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សំរេច​ថា អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។


កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ


ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង នឹង​អំណាច​ខ្លួន​ដល់​សត្វ​នោះ


ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង