Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រិយ៍​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!

សូមមើលជំពូក ចម្លង




បរិទេវ 1:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​សាឡូម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម


ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​ទៀត ក៏​ដំរូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប នឹង​មាស​១​ហាប


ឯ​យេហូ‌យ៉ាគីម​ទ្រង់​ក៏ថ្វាយ​ប្រាក់ នឹង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ‌អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នាតាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។


ទ្រង់​ក៏​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ផង


ហើយ​មាន​ស្តេច​ដែល​មាន​ឫទ្ធិ​យ៉ាង​សន្ធឹក បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្រុក​នៅ​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​សួយ‌អាករ ពន្ធ​ខ្លួន នឹង​ពន្ធ‌គយ​ថ្វាយ​ស្តេច​ទាំង​នោះ​ដែរ


ហើយ​មាន​ខ្លះ​ផ្សេង​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​បង់​ពន្ធ​ថ្វាយ​ស្តេច


ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ នឹង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង


ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎


ឱ​ឯង​ដែល​ពេញ​ដោយ​សំរែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​ឯង​ដែល​ត្រូវ​គេ​សំឡាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចំបាំង​ដែរ


នោះ​អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក ឯ​នាង នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។


នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​រសាត់‌ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​ឯង​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​ឯង​ចេញ។


អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ


កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​ឯង​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ពី​ព្រោះ​ឯង​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ ឯង​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​ឯង​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​ឯង​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ផង


នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​នឹង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បំរើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ


ហើយ​គេ​និយាយ​នឹង​ហោរា​យេរេមា​ថា សូម​ឲ្យ​លោក​មេត្តា​ស្តាប់​សេចក្ដី ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​បាន​នាំ​មក​លើ​ក្រុង​យេរូ‌សាឡិម នឹង​លើ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ហើយ មើល​សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ


ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន នឹង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ


ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល​បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎


អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ


ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ នឹង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សំរាប់​ចំរើន​កំឡាំង​ខ្លួន។


ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្ដី​លំអ​របស់​អ៊ីស្រាអែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ


ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។


មាស​បាន​ទៅ​ជា​ស្រអាប់​យ៉ាង​ណា​ហ្ន៎ ឯ​មាស​សុទ្ធ នោះ​បាន​ផ្លាស់​ប្រែ​យ៉ាង​ណា​ហ្ន៎ ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធ​បាន​ចាក់​ចោល នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប


គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង


កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​តាំង​ឲ្យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ នឹង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ


អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ទី​សំរាប់​ឲ្យ​អស់​ទាំង​សត្វ​ដេក​ចុះ​យ៉ាង​ណា​ហ្ន៎ អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​រា​ដៃ។


ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម