ហើយទ្រង់ក៏មានបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា
បទចម្រៀងសាឡូម៉ូន 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរ នៅត្រង់បាល-ហាម៉ូន ទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើ ដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់ ១ពាន់ដួងមកថ្វាយ ដើម្បីឲ្យបានផលចំការនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចសាឡូម៉ូនមានចម្ការទំពាំងបាយជូរ នៅត្រង់បាល-ម៉ូន ទ្រង់បានប្រវាស់ទៅឲ្យអ្នកដទៃធ្វើ ពួកនោះគ្រប់ៗគ្នាត្រូវយកប្រាក់មួយពាន់ដួង មកថ្វាយ ដើម្បីឲ្យបានផលចម្ការនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងថ្វាយស្ដេច។ អាល់គីតាប ស្តេចស៊ូឡៃម៉ានមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន គាត់បានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងជូនគាត់។ |
ហើយទ្រង់ក៏មានបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា
សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរ ឯចំការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់
ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ
ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចំការទំពាំងបាយជូរចំនួន១ពាន់ដើម មានដំឡៃជាប្រាក់១ពាន់រៀល នោះនឹងបានជាទីសំរាប់អញ្ចាញ នឹងបន្លាវិញ
ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ