ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បទ​ចម្រៀង​សាឡូម៉ូន 5:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​រំកាញ់ ហើយ​ខ្មៅ​ដូច​សារិកា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​អង្កាញ់ ហើយ​ខ្មៅ​ដូច​សារិកា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។

សូមមើលជំពូក

អាល់គីតាប

ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។

សូមមើលជំពូក



បទ​ចម្រៀង​សាឡូម៉ូន 5:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោង យ៉ាង​សម​ល្អ


៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​បរិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់


ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្តេច​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។


ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ


បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​ទំពែក​ហើយ តែ​ស្អាត​ទេ


ព្រះ‌សិរសា នឹង​ព្រះ‌កេសា​ទ្រង់​ស ដូច​ជា​រោម​ចៀម​ដែល​ស គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង