បទចម្រៀងសាឡូម៉ូន 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ ក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកម្រាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលប៉ាក់ ដោយសេចក្ដីស្រឡាញ់។ ពួកកូនស្រីក្រុងយេរូសាឡិមអើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ អាល់គីតាប ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ |
៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង
ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ