ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចំបាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
នេហេមា 5:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯភោជនាហារដែលត្រូវរៀបក្នុង១ថ្ងៃ នោះគឺគោ១ នឹងចៀមសំរាំង៦ ព្រមទាំងសត្វបក្សី ដែលគេរៀបឲ្យខ្ញុំដែរ ហើយក្នុង១០ថ្ងៃ នោះគេយកស្រាទំពាំងបាយជូរគ្រប់យ៉ាងមក១ដង ប៉ុន្តែ ទុកជាច្រើនដល់ម៉្លេះ គង់តែខ្ញុំមិនបានអាងបុណ្យជាចៅហ្វាយ នឹងទារភោជនាហារដែរ ពីព្រោះពួកបណ្តាជនមានបន្ទុកធ្ងន់ណាស់ទៅហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯភោជនាហារដែលត្រូវរៀបចំក្នុងមួយថ្ងៃៗ គឺគោមួយ ចៀមសម្រាំងប្រាំមួយ ព្រមទាំងសត្វស្លាបដែរ ដែលគេរៀបចំឲ្យខ្ញុំ ហើយដប់ថ្ងៃម្ដង មានស្រាទំពាំងបាយជូរគ្រប់ប្រភេទជាបរិបូរទៀតផង ប៉ុន្តែ ទោះបើច្រើនដល់ម៉្លេះ ក៏ខ្ញុំមិនបានទាមទាររបបអាហារ ដោយអាងសិទ្ធិជាទេសាភិបាលឡើយ ព្រោះបន្ទុកនៃការសាងសង់នេះ ធ្ងន់ដល់ប្រជាជនស្រេចទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។ អាល់គីតាប រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។ |
ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចំបាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ