Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រៀង​រាល់​ថ្ងៃ គេ​តែង​សម្លាប់​គោ​មួយ ចៀម​ដ៏​ល្អៗ​ចំនួន​ប្រាំ​មួយ ព្រម​ទាំង​សត្វ​ស្លាប​ឯ​ទៀតៗ ហើយ​ដប់​ថ្ងៃ​ម្ដង គេ​យក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ច្រើន​មក​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ទាម‌ទារ​ឲ្យ​ប្រជា‌ជន​បង់​ប្រាក់​សម្រាប់​ការ​ចាយ​វាយ​ទាំង​នេះ​ទេ ដ្បិត​ការ​ជួស‌ជុល​កំពែង​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​ប្រជា‌ជន​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រី​ឯ​ភោជ‌នាហារ​ដែល​ត្រូវ​រៀប​ចំ​ក្នុង​មួយ​ថ្ងៃៗ គឺ​គោ​មួយ ចៀម​សម្រាំង​ប្រាំមួយ ព្រម​ទាំង​សត្វ​ស្លាប​ដែរ ដែល​គេ​រៀបចំ​ឲ្យ​ខ្ញុំ ហើយ​ដប់​ថ្ងៃ​ម្ដង មាន​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​ប្រភេទ​ជា​បរិបូរ​ទៀត​ផង ប៉ុន្តែ ទោះ​បើ​ច្រើន​ដល់​ម៉្លេះ ក៏​ខ្ញុំ​មិន​បាន​ទាម​ទារ​របប​អាហារ ដោយ​អាង​សិទ្ធិ​ជា​ទេសា‌ភិបាល​ឡើយ ព្រោះ​បន្ទុក​នៃ​ការ​សាង​សង់​នេះ ធ្ងន់ដល់​ប្រជា‌ជន​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​ភោជ‌នាហារ​ដែល​ត្រូវ​រៀប​ក្នុង​១​ថ្ងៃ នោះ​គឺ​គោ​១ នឹង​ចៀម​សំរាំង​៦ ព្រម​ទាំង​សត្វ​បក្សី ដែល​គេ​រៀប​ឲ្យ​ខ្ញុំ​ដែរ ហើយ​ក្នុង​១០​ថ្ងៃ នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​យ៉ាង​មក​១​ដង ប៉ុន្តែ ទុក​ជា​ច្រើន​ដល់​ម៉្លេះ គង់​តែ​ខ្ញុំ​មិន​បាន​អាង​បុណ្យ​ជា​ចៅហ្វាយ នឹង​ទារ​ភោជ‌នាហារ​ដែរ ពី​ព្រោះ​ពួក​បណ្តាជន​មាន​បន្ទុក​ធ្ងន់​ណាស់​ទៅ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 រៀង​រាល់​ថ្ងៃ គេ​តែង​សម្លាប់​គោ​មួយ ចៀម​ដ៏​ល្អៗ​ចំនួន​ប្រាំ​មួយ ព្រម​ទាំង​សត្វ​ស្លាប​ឯ​ទៀតៗ ហើយ​ដប់​ថ្ងៃ​ម្ដង គេ​យក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ច្រើន​មក​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ទាម‌ទារ​ឲ្យ​ប្រជា‌ជន​បង់​ប្រាក់​សម្រាប់​ការ​ចាយ​វាយ​ទាំង​នេះ​ទេ ដ្បិត​ការ​ជួស‌ជុល​កំពែង​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​ប្រជា‌ជន​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




នេហេមា 5:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

«ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។


មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។


មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។


យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម