ឯបុត្ររបស់អេលីយ៉ូន៉ាយ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា នឹងអ័ណានី ទាំងអស់មាន៧អង្គ។
នេហេមា 13:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំមកដល់ក្រុងយេរូសាឡិមហើយ នោះខ្ញុំឃើញការអាក្រក់ ដែលអេលីយ៉ាស៊ីបបានធ្វើ ដោយរៀបចំបន្ទប់១សំរាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះវិហារនៃព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិលមកក្រុងយេរូសាឡិមវិញ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។ អាល់គីតាប វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាដំណាក់របស់អុលឡោះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។ |
ឯបុត្ររបស់អេលីយ៉ូន៉ាយ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា នឹងអ័ណានី ទាំងអស់មាន៧អង្គ។
កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ នឹងសាសន៍អាម៉ូរីវិញ
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ
ដូច្នេះ លោកបានរៀបចំបន្ទប់ធំ១ ទុកសំរាប់ថូប៊ីយ៉ា ជាបន្ទប់ដែលពីដើមគេដាក់ដង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន នឹងដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង ដែលគេយកមកថ្វាយ តាមបង្គាប់សំរាប់ពួកលេវី ពួកចំរៀង នឹងពួកឆ្មាំទ្វារ ព្រមទាំងដង្វាយលើកចុះឡើង សំរាប់ពួកសង្ឃដែរ
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
ឱបងប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នាថា តែងតែមានសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា