Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្ញុំ​ខឹង​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​យក​ប្រដាប់‌ប្រដា​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ថូ‌ប៊ីយ៉ា បោះ​ចេញ​ទៅ​ខាង​ក្រៅ​បន្ទប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់

សូមមើលជំពូក ចម្លង




នេហេមា 13:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អែសរ៉ា​កំពុង​តែ​អធិស្ឋាន ហើយ​លន់‌តួ​ដោយ​យំ ហើយ​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នោះ នោះ​មាន​ពួក​អ៊ីស្រាអែល​យ៉ាង​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី នឹង​ក្មេងៗ​ប្រជុំ​គ្នា​មក​ឯ​លោក ពី​ព្រោះ​ពួក​បណ្តាជន​ក៏​យំ​ជា​ខ្លាំង​ដែរ


ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។


កាល​ខ្ញុំ​បាន​ឮ​សំរែក​របស់​គេ នឹង​ពាក្យ​ទាំង​នោះ​ហើយ នោះ​ខ្ញុំ​ក៏​មាន​ចិត្ត​ឈឺ‌ចាប់​ជា​ខ្លាំង


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម