គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
នេហេមា 11:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល នឹងដំបន់នៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងភូមិនានាដែលនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅបេនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ អាល់គីតាប កូនចៅពុនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ |
គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
សាណូអា អាឌូឡាម នឹងតំបន់នៃក្រុងទាំងនោះ ឡាគីស នឹងស្រែចំការនៅជុំវិញ អាសេកា នឹងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម
ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា នឹងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម
គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ
ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម
កេផា-អាំម៉ូនី១ អូបនី១ នឹងកេបា១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។
ប៉ុន្តែសាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង
នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ