Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 សាណូអា អាឌូឡាម នឹង​តំបន់​នៃ​ក្រុង​ទាំង​នោះ ឡាគីស នឹង​ស្រែ​ចំការ​នៅ​ជុំវិញ អាសេកា នឹង​តំបន់​នៅ​ជុំវិញ ដូច្នេះ គេ​បាន​តាំង​ទី​លំនៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ច្រក​ភ្នំ​ហ៊ីនណំម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 សា‌ណូអា អាឌូឡាម និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ ហើយ​អា‌សេកា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ដូច្នេះ គេ​បាន​តាំង​ទី​លំ‌នៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីនណម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 សាណូ‌អា អាឌូ‌ឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឡាគីស និង​តំបន់​ជុំ‌វិញ​អាសេ‌កា និង​ស្រុក​ភូមិ​ជុំ‌វិញ។ កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​ចាប់​ពី​បៀរ‌សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិន‌ណម។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 សាណូ‌អា អាឌូ‌ឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឡាគីស និង​តំបន់​ជុំ‌វិញ​អាសេ‌កា និង​ស្រុក​ភូមិ​ជុំ‌វិញ។ កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​ចាប់​ពី​បៀរ‌សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិន‌ណម។

សូមមើលជំពូក ចម្លង




នេហេមា 11:30
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា


នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ាអែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅហ្វាយ​១២​នាក់ តាម​សាសន៍​គេ


ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​ដំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំ​ម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ


នៅ​អេន-រីម៉ូន សូរ៉ាស់ យ៉ារមុត


ហើយ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​នៅ​ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីក‌ម៉ាស អៃយ បេត-អែល នឹង​ដំបន់​នៅ​ជុំវិញ


ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន នឹង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។


ចំណែក​រ៉ាបសាកេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ


ចេញ​ទៅ​ឯ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង


ដូច្នេះ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ


គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សំរាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។


ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម


ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន នឹង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា


ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១


ឡាគីស​១ បូស‌កាត់​១ អេក្លុន​១


ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​នឹង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម


ក៏​ចុះ​ទៅ​ដល់​ចុង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​បេន-ហ៊ីនណំម ដែល​នៅ​ប៉ែក​ខាង​ជើង​នៃ​ច្រក​ភ្នំ​របស់​សាសន៍​រេផែម ហើយ​ចុះ​ទៅ​ដល់​ច្រក​ភ្នំ​ហ៊ីនណំម​នោះ ដែល​នៅ​ខាង​ត្បូង​ក្រុង​យេប៊ូស​រហូត​ដល់​អេន-រ៉ូកេល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម