ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន នឹងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
នេហេមា 11:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ នឹងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដា គ្រប់គ្នាតាមមរដកគេរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ៊ីស្រាអែលឯទៀតៗ ពួកសង្ឃ និងពួកលេវី រស់នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា គ្រប់គ្នានៅតាមទឹកដីជាមត៌ករបស់គេរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។ អាល់គីតាប រីឯជនជាតិអ៊ីស្រអែលឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។ |
ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន នឹងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរ្តិ៍អាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង
នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។