Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:20 - អាល់គីតាប

20 រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ក្រុម​អ៊ីមុាំ ក្រុម​លេវី នាំ​គ្នា​តាំង​ទី​លំ‌នៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ពួក​អ៊ីស្រា‌អែលឯ​ទៀតៗ ពួក​សង្ឃ និង​ពួក​លេវី រស់​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​នៅ​តាម​ទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី នាំ​គ្នា​តាំង​ទី​លំ‌នៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ពួក​អ៊ីស្រាអែល ខាង​ពួក​សង្ឃ នឹង​ពួក​លេវី​ដែល​សល់ គេ​នៅ​អស់​ទាំង​ទី​ក្រុង​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​តាម​មរដក​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង




នេហេមា 11:20
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​យាម​ទ្វារ​មាន: លោក​អ័ក‌គូប លោក​ថាល‌ម៉ូន និង​បង​ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។


ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។


បន្ទាប់​មក យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម