និក្ខមនំ 6:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាឈ្មោះរបស់ពួកកូនលេវី តាមពូជដំណរបស់គេតមក គឺគើសុន កេហាត់ នឹងម្រ៉ារី ឯលេវីក៏មានអាយុរស់នៅបាន១៣៧ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅរបស់លោកលេវីមានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមានគើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ អាល់គីតាប រីឯកូនចៅរបស់លោកលេវី មានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមាន គើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ |
យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚
រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។
នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ នឹងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី នឹងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា នឹងអេដែន ជាកូនយ៉ូអា
មានមនុស្សម្នាក់ក្នុងពូជលេវី បានទៅយកកូនស្រីរបស់ពួកលេវីម្នាក់ធ្វើជាប្រពន្ធ
ពួកកូនកេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល ឯកេហាត់ក៏មានអាយុរស់នៅបាន១៣៣ឆ្នាំ
ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុននឹងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន នឹងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន
ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ នឹងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី
ហើយពួកកូនរបស់ម្រ៉ារី តាមគ្រួសារគេ គឺម៉ាស់លី១ នឹងមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ដំណអំពីគើសុនមក នោះកើតមានគ្រួសារលិបនី នឹងគ្រួសារស៊ីម៉ាយ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកគើសុន
គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន នឹងបេនយ៉ាមីន
ឯពួកកូនចៅគើសុន គេចាប់ឆ្នោតត្រូវទីក្រុង១៣ ក្នុងពួកគ្រួនៃពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី នឹងម៉ាន៉ាសេ១ចំហៀង ដែលនៅស្រុកបាសាន
ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់