យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
និក្ខមនំ 40:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកលោកចូលទៅក្នុងត្រសាលជំនុំ ហើយពេលពួកលោកចូលទៅជិតអាសនា ពួកលោកតែងលាងសម្អាត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ អាល់គីតាប ពេលពួកគាត់ចូលទៅក្នុងជំរំ ឬចូលទៅជិតអាសនៈ ពួកគាត់តែងតែធ្វើពិធីលាងជម្រះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។