គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា
និក្ខមនំ 38:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរនឹងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន តម្ពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ អាល់គីតាប ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិនទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ |
គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា
រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅម្រ៉ារី នោះគឺអស់ទាំងក្តារ នឹងរនុក ហើយសសរ នឹងជើងសសរទាំងប៉ុន្មាននៃរោងឧបោសថ ហើយប្រដាប់ប្រដា នឹងគ្រឿងទាំងប៉ុន្មានសំរាប់ការងារក្នុងរោងនោះ
សសរទីលានដែលនៅជុំវិញ នឹងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង