Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 សសរ​ទីលាន​ដែល​នៅ​ជុំវិញ នឹង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​ដែល​សំរាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​ដំរូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 សសរ​ទី‌លាន​ដែល​នៅ​ជុំ‌វិញ និង​ជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា‌មួយ។ អ្នក​ត្រូវ​តម្រូវ​តាម​ឈ្មោះ​របស់​ទាំង​នោះ​ដែល​គេ​ត្រូវ​លី‌សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 សសរ និង​ជើង​សសរ​នៅ​ជុំវិញ​ទី​លាន ចម្រឹង ខ្សែសន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

សូមមើលជំពូក ចម្លង




ជន‌គណនា 4:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើលគ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង


ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។


ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ


អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ​នឹង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់


នេះ​ហើយ​ជា​បញ្ជី​ប្រដាប់‌ប្រដា សំរាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្ដី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សំរាប់​ការ‌ងារ​នៃ​ពួក​លេវី


រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ នឹង​រនុក ហើយ​សសរ នឹង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា នឹង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ


ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ


នេះ​ជា​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ​ឲ្យ​លី​សែង តាម​ក្រសួង​គេ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្តារ​របស់​រោង​ឧបោសថ ព្រម​ទាំង​រនុក សសរ ហើយ​នឹង​ជើង


នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​គេ​ទាំង​ប៉ុន្មាន​ក្នុង​ត្រសាល​ជំនុំ ដែល​នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។


ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។


រីឯ​នៅ​ថ្ងៃ​ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន នឹង​អាសនា ហើយ​គ្រឿង​នៃ​អាសនា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ


ហើយ​រទេះ​៤ នឹង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម