ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ
និក្ខមនំ 34:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការចុះ តែដល់ថ្ងៃទី៧ ត្រូវឈប់សំរាកវិញ ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្តី ក៏ត្រូវឈប់សំរាកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ ត្រូវឈប់សម្រាក ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្ដី ក៏ត្រូវឈប់សម្រាកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។ អាល់គីតាប អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃឈប់សម្រាក ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។ |
ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ
នៅគ្រានោះខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក នឹងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា នឹងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ នឹងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង នឹងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន
ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន
គឺក្នុងរវាង៦ថ្ងៃ នោះធ្វើការបាន តែដល់ថ្ងៃទី៧ ជាថ្ងៃបរិសុទ្ធសំរាប់អ្នករាល់គ្នាវិញ ថ្ងៃនោះជាថ្ងៃផ្អាកការ គឺជាថ្ងៃឈប់សំរាកដល់ព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវសំឡាប់ចោល
ឯគោ នឹងលាស្ទាវ ដែលភ្ជួររាស់វានឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក នឹងសមធំ
ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។
ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ
រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប នឹងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។
ដឹកចុះទៅក្នុងច្រកភ្នំមួយដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះឡើយ ហើយត្រូវបំបាក់កគោនៅត្រង់ច្រកនោះទៅ
ទ្រង់នឹងដំរូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ នឹងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចំរូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ នឹងប្រដាប់សំរាប់រាជរថទ្រង់