លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្តាប់ផង។
និក្ខមនំ 29:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ត្រូវថ្វាយកូនចៀមមួយទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ អាល់គីតាប រីឯកូនចៀមមួយទៀត ត្រូវធ្វើនៅពេលល្ងាច រួមជាមួយជំនូនម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតជំនូនទាំងនេះ ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្តាប់ផង។
លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក នឹងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច នឹងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ
ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សំរាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច
រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច
ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង នឹងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ាជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង
អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច