Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 នេះ​ហើយ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 នេះ​ជា​តង្វាយ​ដុត​ជា‌ប្រចាំ ដែល​កូន​ចៅ​របស់​អ្នក​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ដើម្បី​និយាយ​ជា‌មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 នេះ​ជា​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ជូនអុលឡោះ‌តាអាឡា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​នឹង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។


ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​‌កល្ប​ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។


លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា


អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​នៃ​អញ


ត្រូវ​យក​ខ្លះ​លំអិត​ឲ្យ​ម៉ដ្ត នាំ​ទៅ​ដាក់​នៅ​មុខ​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ​ជា​ទី​បំផុត


ម៉ូសេ​លោក​ក៏​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា «ត្រសាល​ជំនុំ» ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ


ខ្ញុំ​ក៏​ឮ​ព្រះ​មាន​បន្ទូល​មក​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ មាន​ទាំង​មនុស្ស​នោះ​ឈរ​នៅ​ក្បែរ​ខ្ញុំ​ដែរ


គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀបចំ​កូន​ចៀម ដង្វាយ​ម្សៅ នឹង​ប្រេង​រាល់​តែ​ព្រឹក ទុក​ជា​ដង្វាយ​ដុត​ជានិច្ច។


រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង


ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សំរាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម