ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច
និក្ខមនំ 29:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវបរិភោគតង្វាយទាំងនោះ ដែលបានថ្វាយជាតង្វាយរំដោះបាប ដើម្បីតែងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ រីឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតអាហារទាំងនោះជាអាហារបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ អាល់គីតាប មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគជំនូននេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគជំនូននេះទេ ដ្បិតជាអាហារសក្ការៈ។ |
ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច
នោះអើរ៉ុន ព្រមទាំងកូនលោក នឹងបរិភោគសាច់ចៀម ហើយនឹងនំបុ័ងក្នុងកញ្ច្រែងនៅមាត់ទ្វារត្រសាលជំនុំ
នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត
កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
ឆ្លើយនឹងកូរេ ហើយនឹងពួកគេថា ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ នឹងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឲ្យអ្នកនោះចូលទៅជិតទ្រង់ គឺជាអ្នកណាដែលទ្រង់នឹងរើស ទ្រង់នឹងនាំអ្នកនោះឯងឲ្យចូលទៅជិតទ្រង់
ត្រូវឲ្យគេនៅជាប់ ធ្វើការជាមួយនឹងឯង ហើយរក្សាបញ្ញើរបស់ត្រសាលជំនុំ សំរាប់ក្រសួងទាំងប៉ុន្មាននៃត្រសាលនោះ តែមិនត្រូវឲ្យអ្នកដទៃណាចូលទៅជិតឯងឡើយ
ត្រូវឲ្យឯង នឹងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សំរាប់ការទាំងអស់ខាងឯអាសនា ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នាដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នាទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។
ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសំឡាប់ចោល
លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ»
ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក