Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​អើរ៉ុន ព្រម​ទាំង​កូន​លោក នឹង​បរិភោគ​សាច់​ចៀម ហើយ​នឹង​នំបុ័ង​ក្នុង​កញ្ច្រែង​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិ‌ភោគ​សាច់​ចៀម និង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំប៉័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ហារូន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំបុ័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ត្រូវ​យក​នំបុ័ង​១​ដុំ នំ​លាយ​ប្រេង​១ នឹង​នំ​ក្រៀប​១ ពី​នំ​ឥត​ដំបែ​ដែល​នៅ​ក្នុង​កញ្ច្រែង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ


ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ


ម៉ូសេ​ក៏​បង្គាប់​អើរ៉ុន​នឹង​ពួក​កូន​លោក​ថា ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា ត្រូវ​ឲ្យ​អើរ៉ុន នឹង​ពួក​កូន​លោក​បរិភោគ​របស់​ទាំង​នោះ


គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម