និក្ខមនំ 29:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនរបស់អើរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ អាល់គីតាប ក្នុងចំណោមកូនរបស់ហារូន អ្នកដែលទទួលតំណែងជាអ៊ីមុាំបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ |
ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ
ឯអស់ទាំងសំលៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន នឹងត្រូវទុកឲ្យពួកកូនចៅលោកតរៀងទៅ ឲ្យគេបានស្លៀកពាក់ក្នុងកាលដែលបានចាក់ប្រេងតាំងគេឡើងជាសង្ឃដែរ
ត្រូវធ្វើបុណ្យនេះគ្រប់៧ថ្ងៃ ដើម្បីនឹងតាំងអើរ៉ុន នឹងពួកកូនលោកឡើងធ្វើជាសង្ឃ តាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់
នៅគំរប់៧ថ្ងៃត្រូវឲ្យគេថ្វាយដង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា
រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត
ឯអ្នកណាដែលគេចាក់ប្រេងតាំងឡើងឲ្យធ្វើជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសំលៀកបំពាក់ខ្លូតទេស គឺជាសំលៀកបំពាក់បរិសុទ្ធនោះ
លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន នឹងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង
នោះម៉ូសេក៏ដោះសំលៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ រួចអើរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅ ឯម៉ូសេ នឹងអេលាសារក៏ចុះពីលើភ្នំមកវិញ
គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត