និក្ខមនំ 29:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ឯអស់ទាំងសំលៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន នឹងត្រូវទុកឲ្យពួកកូនចៅលោកតរៀងទៅ ឲ្យគេបានស្លៀកពាក់ក្នុងកាលដែលបានចាក់ប្រេងតាំងគេឡើងជាសង្ឃដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 សម្លៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន ត្រូវទុកឲ្យកូនៗរបស់គាត់រហូតតទៅ ដើម្បីឲ្យគេបានស្លៀកពាក់ នៅពេលទទួលពិធីចាក់ប្រេងតែងតាំងពួកគេឡើងជាសង្ឃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ក្រោយពេលដែលអើរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។ សូមមើលជំពូកអាល់គីតាប29 ក្រោយពេលដែលហារូនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាអ៊ីមុាំ។ សូមមើលជំពូក |
តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន នឹងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ នឹងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន