ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
និក្ខមនំ 29:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ដុំថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកខ្លាញ់ទាំងអស់ ដែលជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ អាល់គីតាប ត្រូវយកខ្លាញ់ទាំងអស់ ដែលនៅជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ |
ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង
រួចដុតទាំងអស់នៅលើអាសនា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺជាដង្វាយដុតនឹងភ្លើងសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ នឹងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ
ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀមនឹងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម
ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។
រួចត្រូវឲ្យសង្ឃយកមកដល់អាសនា ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនា តែត្រូវសំរក់ឈាមនៅខាងអាសនាវិញ
តែឯអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
នោះសង្ឃនឹងប្រោះឈាមនៅលើអាសនានៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនឹងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនា តាមរបៀបដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះអ្នកនោះនឹងរួចចាកទោសហើយ។
ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង
រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន នឹងពួកកូនលោក
ព្រមទាំងអង្គញ់ទាំង២ នឹងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ នឹងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
រួចលោកយកខ្លាញ់កន្ទុយ នឹងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង នឹងស្រទាប់ថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់របស់អង្គញ់នោះ ហើយនឹងស្មាខាងស្តាំមក
ឯខ្លាញ់ នឹងអង្គញ់ទាំង២ ហើយនឹងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសំរាប់ជាដង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
ពួកកូនក៏ជូនខ្លាញ់គោឈ្មោលនឹងចៀមឈ្មោល កន្ទុយ នឹងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ នឹងស្រទាប់ថ្លើមផង
ប៉ុន្តែ មិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនាវិញ ហើយដុតខ្លាញ់ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
បើសិនជាអ្នកនោះឆ្លើយឃាត់ថា ចាំឲ្យដុតខ្លាញ់មុនសិន រួចសឹមយកតាមចិត្តចុះ នោះគេឆ្លើយឡើងថា ទេ ត្រូវតែឲ្យមកឥឡូវនេះ បើមិនដូច្នោះ អញនឹងយកទាំងបង្ខំ