Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​ត្រូវ​ឲ្យ​សង្ឃ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​ដង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​ដង្វាយ​មេត្រី​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជា‌និច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​សង្ឃ​ត្រូវ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​តង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​តង្វាយ​មេត្រី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក បូជា‌ចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក អ៊ីមុាំ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​គូរបាន​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​គូរបាន​មេត្រី​ភាព​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តាជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។


ហើយ​សំរាប់​ដង្វាយ​ឧស​នៅ​វេលា​កំណត់ នឹង​សំរាប់​ផល​ផ្លែ​ដំបូង​ដែរ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង។:៚


មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ នឹង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ


ចូរ​បង្គាប់​ដល់​អើរ៉ុន​នឹង​ពួក​កូន​លោក​ថា នោះ​ជា​របៀប​ដង្វាយ​ដុត គឺ​ដង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​ជើង‌ក្រាន​នៃ​អាសនា​ពេញ​១​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ដែរ


រួច​ដោះ​សំលៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត


ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជានិច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។


ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាសនា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម