នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ នឹងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ នឹងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
និក្ខមនំ 27:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ អាល់គីតាប រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ |
នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ នឹងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ នឹងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ
ហើយគាត់ធ្វើសសរ៥ នឹងទំពក់សំរាប់រនាំងនោះ ឯក្បាច់ក្បាលសសរ នឹងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំង៥ នោះធ្វើពីលង្ហិនវិញ។
មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ
អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន នឹងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។
ត្រង់ឯសសរនោះមួយៗ មានកំពស់១៨ហត្ថ ហើយវាស់ជុំវិញត្រូវជា១២ហត្ថ មានកំរាស់៤ធ្នាប់ មានប្រហោងក្នុង