ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បណ្តេញ​គេ​ពី​មុខ​អ្នក​ទៅ​បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ ជា​កម្ម‌សិទ្ធិ​បាន។

សូមមើលជំពូក



និក្ខមនំ 23:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចំរើន​ឡើង​ដល់​ឯង​វិញ


អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រាអែល​ទុក​ជា​មរដក​ចុះ ដូច​ជា​អញ​បាន​បង្គាប់​ហើយ


មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នឹង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច


ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​បណ្តេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំ ហើយ​ពូកែ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ ហើយ​គ្មាន​អ្នក​ណា​បាន​អាច​នឹង​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ