Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 23:30 - អាល់គីតាប

30 យើង​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ ជា​កម្ម‌សិទ្ធិ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 យើង​នឹង​បណ្តេញ​គេ​ពី​មុខ​អ្នក​ទៅ​បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 យើង​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន

សូមមើលជំពូក ចម្លង




និក្ខមនំ 23:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្តងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។


ក្នុង​នោះ ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ ចាប់​តាំង​ពី​ភ្នំ​លីបង់ រហូត​ដល់​ក្រុង​មីស‌រិផូត-ម៉ែម​ដែរ។ យើង​នឹង​បណ្តេញ​ជន‌ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។


មើល៍! ខ្ញុំ​ចែក​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​រៀងៗ​ខ្លួន​ដោយ​ចាប់​ឆ្នោត គឺ​ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា​ដែល​ខ្ញុំ​ពុំ​ទាន់​វាយ​យក​បាន ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ខ្ញុំ​ដណ្តើម​យក​បាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នៅ​ទិស​ខាង​កើត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ​នៅ​ខាង​លិច។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​បណ្តេញ​ពួក​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា ហើយ​យក​ទឹក​ដី​របស់​ពួក​គេ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​កាប់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា»។


អុលឡោះ‌តាអាឡា​នឹង​យក​ទឹក​ដី​ពី​ប្រជា‌ជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំង‌ក្លា​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ​គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម