និក្ខមនំ 23:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 យើងនឹងបណ្តេញគេពីមុខអ្នកទៅបន្តិចម្តងៗ រហូតទាល់តែអ្នកមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកនោះជាមត៌កបាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នកបន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន សូមមើលជំពូកអាល់គីតាប30 យើងនឹងបណ្តេញពួកគេចេញពីមុខអ្នក បន្តិចម្តងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះ ជាកម្មសិទ្ធិបាន។ សូមមើលជំពូក |
ស្រុកទាំងប៉ុន្មានរបស់ពួកអ្នកស្រុក ដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់ក្រុងមីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកសាសន៍ស៊ីដូនទាំងអស់។ យើងនឹងបណ្ដេញសាសន៍ទាំងនោះចេញពីមុខប្រជាជនអ៊ីស្រាអែល ចូរគ្រាន់តែបែងចែកស្រុកទាំងនោះ ដល់ពួកអ៊ីស្រាអែលទុកជាមត៌ក ដូចយើងបានបង្គាប់អ្នកចុះ។