ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ហៅ​គាត់​មក ដើម្បី​ឲ្យ​គាត់​បាន​បរិ‌ភោគជា‌មួយ​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

សូមមើលជំពូក

អាល់គីតាប

ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

សូមមើលជំពូក



និក្ខមនំ 2:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ


កាល​ឡាបាន់​បាន​ឮ​និយាយ​ពី​យ៉ាកុប ជា​កូន​របស់​ប្អូន​ខ្លួន នោះ​គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ យ៉ាកុប​ក៏​សា‌សព្ទ​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ឡាបាន់


យ៉ាកុប​ក៏​រៀបចំ​បូជា‌យញ្ញ ថ្វាយ​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​ពួក​បង​ប្អូន​មក​ជួប‌ជុំ​បរិភោគ គេ​ក៏​នាំ​គ្នា​បរិភោគ​ទៅ រួច​ដេក​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ


ឯ​គេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។


(សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​វិញ)


គ្រា​នោះ ពួក​បង​ប្អូន​ប្រុស​ស្រី​របស់​លោក នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិភោគ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​លោក គេ​សំដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កំសាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​១​ដុំៗ នឹង​កង់​មាស​មួយ​វង់ៗ ដល់​លោក​រៀង​ខ្លួន។


នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សំរាប់​ហ្វូង​សត្វ​ដែរ


ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ


ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន


កុំ​ឲ្យ​ភ្លេច​សេចក្ដី​ចៅ‌រ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្ដី​នោះ​ឯង