Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ហៅ​គាត់​មក ដើម្បី​ឲ្យ​គាត់​បាន​បរិ‌ភោគជា‌មួយ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

សូមមើលជំពូក ចម្លង




និក្ខមនំ 2:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ជូនលោក​ពិសា ដើម្បី​ឲ្យមាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ ដ្បិត​លោក​ម្ចាស់​បាន​អញ្ជើញ​មក​ជួប​អ្នក​បម្រើ​របស់​លោក​ហើយ»។ បុរស​ទាំង​បី​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។


កាល​លោក​ឡាបាន់​បាន​ឮ​ដំណឹង​អំ​ពី​លោក​យ៉ាកុប ជា​កូន​របស់​ប្អូន​ស្រី​គាត់ គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​ក៏​រៀប​រាប់​ដំណើរ​រឿង​ទាំង​នោះ​ប្រាប់​លោក​ឡាបាន់


រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។


ពួក‌គេ​ក៏​រៀបចំ​ជំនូន ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា គេ​ត្រូវ​បរិ‌ភោគ​អាហារ​នៅ​ទី​នេះ។


(សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ដែរ)។


គ្រា​នោះ ពួក​បង‌ប្អូន​ប្រុស​ស្រី​របស់​លោក និង​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​លោក គេ​សម្ដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កម្សាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​មួយ​ដួង និង​កងមាស​មួយ​វង់ៗ​ដល់​លោក។


ពួក​នាង​ឆ្លើយ​ថា៖ «មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួ​យ​ពួក​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​ក៏​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើងផឹក​ទៀត​ផង»។


លោក​ម៉ូសេ​ក៏​ព្រម​នៅ​ជា‌មួយ​លោក​រេហួល ហើយ​លោក​រេហួល​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ។


គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។


កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម