ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទំរង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ក៏​ដោះ​ត្រា​ព្រះ‌ទម្រង់ ដែល​បាន​ដក​ហូត​ពី​ហាម៉ាន មក​ប្រគល់​ជូន​ម៉ា‌ដេកាយ​វិញ ហើយ​ព្រះ​នាង​អេសធើរ​ក៏​តាំង​ម៉ាដេកាយ ឲ្យ​គ្រប់​គ្រង​លើ​ផ្ទះ​របស់​ហាម៉ាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ ព្រះ‌នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​យក​ត្រា​ចិញ្ចៀន ដែល​ស្តេច​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

សូមមើលជំពូក



នាង​អេសធើរ 8:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង


រីឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក​ឡើង​ដល់​ថ្នាក់​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ​របា‌ក្សត្រ​របស់​ពួក​ស្តេច​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ


ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទំរង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា


អេសធើរ​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ម្តង​ទៀត ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត ទាស់​នឹង​ពួក​យូដា


៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ


នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ីឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ីឡូន​ផង


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន នឹង​ស្បែក​ជើង​មក​ឲ្យ​ផង