Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​អេសធើរ​ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ពី​ព្រោះ​អេសធើរ​បាន​ទូល​ពី​គាត់​ជា​អ្វី​ដល់​ព្រះ‌នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​គាល់​ស្ដេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ថ្ងៃ​ដដែល​នោះ ស្តេច​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​មហា‌ក្សត្រិ‌យានី​អេសធើរ។ នាង​អេសធើរ​ជម្រាប​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​ជួប​ស្ដេច។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 8:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ


ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាងក៏​ពេញ​ចិត្ត​នឹង​នាង


គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។


នោះ​អេសធើរ​ទូល​តប​ថា នុ៎ះ​ន៍ អ្នក​ដែល​ធ្វើ​ទុក្ខ ហើយ​ស្អប់​ដល់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អាក្រក់​នេះ​ឯង ដូច្នេះ ហាម៉ាន​ក៏​ភ័យ​ស្លុត នៅ​ចំពោះ​ស្តេច នឹង​អគ្គ‌មហេសី


នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី នឹង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា


៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរ ប្រៀប​ដូច​ជា​ស្រមោល​ទទេ គេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ


មនុស្ស​ល្អ គេ​តែង‌តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។


អ្នក​ណា​ដែល​ចំរើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។


ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម