អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។
នាងអេសធើរ 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់នោះ ព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។ អាល់គីតាប នៅយប់នោះ ស្តេចដេកមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានជូនស្ដេច។ |
អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។
រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា នឹងឥទ្ធិឫទ្ធិរបស់ទ្រង់ ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសរបស់ម៉ាដេកាយ ដែលស្តេចបានតាំងលោកឡើងដល់ថ្នាក់ណា នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅរបាក្សត្ររបស់ពួកស្តេចសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ
រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន នឹងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស
រឿងនោះក៏បានដឹងដល់ម៉ាដេកាយ ហើយគាត់ទូលអេសធើរជាអគ្គមហេសី រួចអេសធើរ នាងទូលដល់ស្តេច ដោយនូវឈ្មោះម៉ាដេកាយ
លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។
គឺបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសេចក្ដីសំណូម ហើយសំរេចតាមសេចក្ដីដែលខ្ញុំម្ចាស់ចង់បានដែរ នោះសូមព្រះករុណា នឹងហាម៉ានយាងមកសោយលៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត នោះខ្ញុំម្ចាស់នឹងធ្វើតាមដែលព្រះករុណាបានមានបន្ទូលហើយ។
ពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
នៅក្នុងឆ្នាំទី២ នៃរាជ្យនេប៊ូក្នេសា នោះទ្រង់បានសុបិននិមិត្ត ហើយមានវិញ្ញាណវិងស៊ុង បានជាទ្រង់ផ្ទំមិនលក់ឡើយ
រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។
គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់
អើហ្ន៎ ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន