Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ឃើញ​មាន​សេចក្ដី​កត់​ទុក ពី​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន នឹង​ថេរែស ជា​ភ្នាក់‌ងារ​២​នាក់​របស់​ស្តេច ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ ដែល​បាន​រក​ឱកាស​ដល់​ព្រះ‌ជន្ម​នៃ​ស្តេច​អ័ហា‌ស៊ូរុស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក្នុង​សៀវ​ភៅ​នោះ​មាន​កត់‌ត្រា​ទុក​ពី​ដំណើរ​ដែល​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​មហា‌តលិក​ពីរ​រូប ក្នុង​ចំណោម​ពួក​ឆ្មាំ​ទ្វារ​របស់​ស្តេច ដែល​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​នាក់ ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច​គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ស្តេច​អហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 6:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​រាជ្យ​អ័ហា‌ស៊ូរុស កាល​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​គេ​ធ្វើ​សំបុត្រ ផ្ញើ​ទៅ​ថ្វាយ ពោល​ទោស​ពី​ពួក​អ្នក​ស្រុក​យូដា ហើយ​នឹង​ពួក​នៅ​ក្រុង​យេរូ‌សាឡិម។


ស្តេច​មាន​បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ នឹង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក​ដែល​បំរើ​ស្តេច ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម