ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះស្តេចនឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀបចំ​ថ្វាយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​ក៏​បង្គាប់​គេ​ថា៖ «ចូរ​ទៅ​ហៅ​ហាម៉ាន​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​សម្រេច​តាម​បំណង​ព្រះ‌នាង​អេសធើរ»។ ដូច្នេះ ស្តេច និង​ហាម៉ាន​ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេសធើរ​បាន​រៀបចំ​ថ្វាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធើរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​នាង​អេសធើរ។ បន្ទាប់​មក ស្តេច និង​លោក​ហាម៉ាន ក៏​ទៅ និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​នាង​អេសធើរ​បាន​រៀបចំ។

សូមមើលជំពូក



នាង​អេសធើរ 5:5
2 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។


កាល​គេ​កំពុង​តែ​និយាយ​នឹង​លោក​នៅ​ឡើយ នោះ​មាន​ពួក​ភ្នាក់‌ងារ​របស់​ស្តេច​មក​ដល់ ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​បរិភោគ​លៀង ដែល​អេធើរ​បាន​រៀបចំ​ទុក។