នាងអេសធើរ 4:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហាថាក់ក៏ទៅក្រាបទូលដល់អេសធើរ តាមពាក្យរបស់ម៉ាដេកាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាថាក់ក៏វិលត្រឡប់ទៅទូលព្រះនាងអេសធើរ តាមពាក្យរបស់ម៉ាដេកាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។ អាល់គីតាប លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅជម្រាបនាងអេសធើរ។ |
អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ
ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។
ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចំរូតមិនសមយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ