នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ នឹងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត
នាងរស់ 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជំរាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបូអូសបានហៅពួកចាស់ទុំក្នុងក្រុងនោះចំនួនដប់នាក់មកជម្រាបថា៖ «សូមអង្គុយនៅទីនេះចុះ» គេក៏អង្គុយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ អាល់គីតាប លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ |
នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ នឹងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត
បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ
កាលណាប្ដីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ
អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ
តែបើអ្នកនោះមិនចូលចិត្តនឹងយកប្រពន្ធរបស់គាត់ទេ នោះត្រូវឲ្យនាងចូលទៅឯពួកចាស់ទុំ ត្រង់ទ្វារក្រុង ប្តឹងថា ប្អូនថ្លៃខ្ញុំមិនព្រមភ្ជាប់ឈ្មោះឲ្យបងខ្លួន ក្នុងសាសន៍អ៊ីស្រាអែលទេ គាត់មិនចង់សំរេចដល់ខ្ញុំតាមការដែលប្អូនថ្លៃត្រូវធ្វើសោះ
ព្រមទាំងពួកកូនក្មេង នឹងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង
ចូរទៅប្រមូលពួកចាស់ទុំ ក្នុងពូជអំបូរទាំងប៉ុន្មានរបស់ឯងរាល់គ្នា នឹងពួកនាយកទាំងអស់របស់ឯងរាល់គ្នាមកឯអញ ដើម្បីឲ្យអញបានប្រាប់ពាក្យទាំងនេះ ឲ្យគេស្តាប់ ព្រមទាំងយកស្ថានសួគ៌ នឹងផែនដី ជាទីអាងទាស់នឹងគេផង