Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត ដល់​ចៅហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រសិន‌បើ​នាង​មិន​ពេញ​ចិត្ត​ដល់​ចៅ​ហ្វាយ ដែលបាន​ទិញ​នាង​មក​សម្រាប់​ខ្លួន នោះ​ត្រូវ​បើក​ឲ្យ​គេ​លោះ​នាង​យក​ទៅ​វិញ ចៅ​ហ្វាយ​នោះ​គ្មាន​សិទ្ធិ​នឹង​លក់​នាង​ទៅ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ឡើយ ព្រោះ​គាត់​បាន​បញ្ឆោត​នាង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​ឲ្យ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រសិន​បើ​ចៅ‌ហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅ‌ហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​ឲ្យ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ​ជា​ការ​បោក​ប្រាស់។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​អេសាវ​យល់​ថា កូន​ស្រី​ស្រុក​កាណាន​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​អ៊ីសាក​ជា​ឪពុក​ខ្លួន​ទេ


ឯ​បង​ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ


បើ​មនុស្ស​ណា​លក់​កូន​ស្រី ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បំរើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ


តែ​បើ​គាត់​បាន​យក​មក​បំរុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី


ម៉ូសេ​ទូល​តប​ថា មើល ទូលបង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តាជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ


អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ


តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន​ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់


អើ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​នេះ នោះ​ចូរ​ឲ្យ​ត្រេក‌អរ​សប្បាយ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិចចុះ ហើយ​ឲ្យ​គេ​បាន​រីក‌រាយ​នឹង​អ្នក​រាល់​គ្នា​ដែរ


ដូច្នេះ សូល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ


តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម