អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
ទំនុកតម្កើង 89:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្មាំងសត្រូវនឹងមិនដែលទារអាករ ហើយពួកមនុស្សអាក្រក់ក៏មិនដែលសង្កត់សង្កិនឡើយ ព្រះគម្ពីរខ្មែរសាកល ខ្មាំងសត្រូវនឹងសង្គ្រុបលើគាត់មិនបានឡើយ ហើយកូនចៅនៃសេចក្ដីទុច្ចរិតក៏នឹងធ្វើទុក្ខគាត់មិនបានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្មាំងសត្រូវនឹងមិនមានប្រៀបលើគេបានឡើយ ហើយមនុស្សអាក្រក់ក៏នឹងមិន សង្កត់សង្កិនគេបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេ មនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។ អាល់គីតាប ខ្មាំងសត្រូវពុំអាចមានប្រៀបលើគាត់ មនុស្សទុច្ចរិតពុំអាចបំបាក់មុខគាត់បានឡើយ។ |
អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
អញបានដំរូវ ឲ្យពួកអ៊ីស្រាអែល ជារាស្ត្រអញ មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់ផងគេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេ ដូចកាលពីមុន
កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស