នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
ទំនុកតម្កើង 83:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា នឹងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន ព្រះគម្ពីរខ្មែរសាកល សូមប្រព្រឹត្តដល់ពួកគេ ដូចដែលប្រព្រឹត្តដល់ម៉ាឌាន ដូចដែលប្រព្រឹត្តដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះសាសន៍ម៉ាឌាន គឺដូចព្រះអង្គប្រព្រឹត្តចំពោះស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ! អាល់គីតាប សូមប្រព្រឹត្តចំពោះពួកគេ ដូចទ្រង់បានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ! |
នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ
ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ នឹងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ
នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ នឹងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង