ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចគេនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
ទំនុកតម្កើង 83:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង ព្រះគម្ពីរខ្មែរសាកល កេបាល អាំម៉ូន និងអាម៉ាលេក ព្រមទាំងភីលីស្ទីន ជាមួយអ្នកដែលរស់នៅទីរ៉ុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាឡេក សាសន៍ភីលីស្ទីន និងពួកអ្នកស្រុកទីរ៉ុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស អាល់គីតាប ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស |
ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចគេនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
ត្រូវឲ្យប្រាប់ដល់ក្រុងទីរ៉ុសថា ម្នាលឯងដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសំរាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទីរ៉ុសអើយ ឯងបានពោលថា អញមានលំអគ្រប់លក្ខណ៍ហើយ
ពួកអ្នកចាស់ៗ នឹងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ នឹងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ
ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក