ដ្បិតទ្រង់បំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ចំរើនរបួសខ្ញុំឲ្យច្រើនឡើងដោយឥតហេតុ
ទំនុកតម្កើង 83:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ ហើយធ្វើឲ្យគេភ័យញ័រ ដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង ព្រះគម្ពីរខ្មែរសាកល សូមដេញតាមពួកគេដោយព្យុះសង្ឃរារបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយខ្យល់កួចរបស់ព្រះអង្គយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមដេញតាមគេដោយខ្យល់គំហុក របស់ព្រះអង្គ ហើយធ្វើឲ្យគេញ័ររន្ធត់ ដោយព្យុះសង្ឃរារបស់ព្រះអង្គយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេ និងប្រើព្យុះសង្ឃរារបស់ព្រះអង្គ ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។ អាល់គីតាប សូមប្រើខ្យល់ព្យុះរបស់ទ្រង់ដេញតាមពួកគេ និងប្រើព្យុះសង្ឃរារបស់ទ្រង់ ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។ |
ដ្បិតទ្រង់បំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ចំរើនរបួសខ្ញុំឲ្យច្រើនឡើងដោយឥតហេតុ
ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ នឹងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់គេ
ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំង នោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់ នឹងឧសដែលឆេះផង
អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនឹងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់
ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង
ហើយប្រាប់ដល់ស្រុកអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញទាស់ទទឹងនឹងឯង អញនឹងហូតដាវរបស់អញចេញពីស្រោម ហើយនឹងកាត់ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតចេញពីឯងផង
រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។
អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ