ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 79:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​ប្រគល់​ខ្មោច​នៃ​ពួក​អ្នក​បំរើ​ទ្រង់ ទុក​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ដល់​សត្វ​នៅ​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​ប្រគល់​សាកសព​បាវបម្រើ​របស់ព្រះអង្គ​ជា​ចំណី​ដល់​បក្សាបក្សីនៅលើអាកាស ហើយ​ប្រគល់​សាច់​វិសុទ្ធជន​របស់ព្រះអង្គ​ដល់​សត្វព្រៃនៅលើផែនដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ប្រគល់សាក​សព​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ទៅ​ឲ្យ​សត្វ​ហើរ​លើ​អាកាសធ្វើ​ជា​អាហារ គឺ​ជា​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​សត្វ​តិរច្ឆាន​នៅ​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះអង្គ ទៅ​ឲ្យ​ត្មាត​ស៊ី យក​សាក‌សព​អ្នក​ជឿ​ព្រះអង្គ ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ឲ្យ​ត្មាត​ស៊ី យក​សាក‌សព​អ្នក​ជឿ​ទ្រង់ ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

សូមមើលជំពូក



ទំនុកតម្កើង 79:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ នឹង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ នឹង​សេចក្ដី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។


គ្រា​នោះ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាក‌សព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​នៅ​ផែនដី


គឺ​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​នឹង​ជា​ចំណី ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​នៅ​ផែនដី


ហើយ​ខ្មោច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​នេះ នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស នឹង​ដល់​សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ


អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក​ឲ្យ​គេ​បាន​ដើរ​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ឈាម​គេ​នឹង​ត្រូវ​ចាក់​ចេញ​ដូច​ជា​ធូលី ហើយ​សាច់​របស់​គេ ដូច​ជា​លាមក


ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ