៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
ទំនុកតម្កើង 78:62 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ ហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏ប្រគល់ប្រជារាស្ត្ររបស់អង្គទ្រង់ទៅមុខដាវ ហើយព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងចំពោះមរតករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ព្រះអង្គ ដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងពួកគេ ជាខ្លាំង។ អាល់គីតាប ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ទ្រង់ ដោយមុខដាវ ព្រោះទ្រង់ខឹង នឹងពួកគេ ជាខ្លាំង។ |
៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់
គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាសចំពោះផលរបស់ឯងដែរ ដោយព្រោះសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។
អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង
ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែល រួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសំឡាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់