គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ទំនុកតម្កើង 78:57 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចជាពួកឰយុកោគេដែរ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានបកក្រោយ ហើយក្បត់ដូចដូនតារបស់ពួកគាត់; ពួកគាត់បានវៀចដូចធ្នូមិនត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានងាកចេញពីព្រះអង្គ និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ អាល់គីតាប ពួកគេបានងាកចេញពីទ្រង់ និងក្បត់ទ្រង់ដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ |
គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
គេត្រឡប់មក តែមិនមែនមកឯព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់ទៅមិនត្រង់ ពួកចៅហ្វាយរបស់គេ នឹងត្រូវដួលដោយដាវ ដោយព្រោះមោហ៍គ្របនៃអណ្តាតរបស់ខ្លួន នេះឯងបានជាទីមើលងាយដល់គេ នៅក្នុងស្រុកអេស៊ីព្ទ។
លុះក្រោយមក ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត រួចព្រះយេហូវ៉ាទ្រង់បានចំរើនកំឡាំងដល់អេក្លុន ជាស្តេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែល ពីព្រោះគេបានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់